Tuesday, December 15, 2009

សម្រស់ ភ្នុំ​នៅ​ខេត្តកំពង់ចាម


ភ្នំស្រីភ្នំប្រុស ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម និងមានចំងាយប្រមាណ៧គ.ម ខាងលិចទីរួមខេត្តកំពង់ចាម។ រមណីយដ្ឋាន ភ្នំប្រុស-ភ្នំស្រី មានប្រវត្តិ ទាក់ទងទៅនឹងទំនៀមទំលាប់ប្រពៃណី ខ្មែរយើង អំពីពិធីចូល ស្តីដណ្តឹងកូនចៅ។ ដោយកាលពី ដើមឡើយ នៅលើទឹកដីខ្មែរយើង គឺស្តេចស្រីជាអ្នក សោយរាជ្យ ហើយស្តេចស្រីនោះក៏ បានចូលស្តីដណ្តឹង បុរសម្នាក់ ដែលមានរូបឆោមល្អ មករៀប អភិសេកជា ស្វាមី ដូច្នេះហើយទើបបង្កើត ជាទំនៀមទំលាប់ ប្រពៃណី ដោយអោយខាងនារី ជាអ្នកចូលស្តីដណ្តឹងបុរស ធ្វើជា ស្វាមី ប្រសិនបើនារីចាប់ចិត្ត ស្រឡាញ់បុរសម្នាក់នោះ។ បើនារីមានរូបសម្បិត្តិអាក្រក់វិញនោះគឺបុរសប្រកែកមិនព្រមយក។

No comments:

Post a Comment